You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច ការផ្សព្វផ្សាយការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទីភារកិច្ច ការផ្សព្វផ្សាយការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទីសុក្រ ៧កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានធ្វើពិធីប្រជុំត្រួតពិនិត្យតួនាទីភារកិច្ចការងារ និងពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងការបង្កើតក្រុមការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ សាលាកងរាជអាវុធហត្ថកំបូលក្រោមអធិបតីភាព
លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល ព្រមទាំងមាន
ការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយករង ប្រធានមន្ទីរ យោធាចារ្យនិង នាយការិយាល័យទាំងអស់ផងដែរ។