សៀមរាប៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នA២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានប្រារព្ធពិធីអប់រំនយោបាយចិត្តសាស្រ្តឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះ មានអញ្ជើញចូលរួមនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាបជាច្រើនរូបផងដែរ។