ពោធិ៍សាត់៖ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ឯក ពុទ្ធ លី មេញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយលោក ជិន ចាន់ថង នាយផ្នែករដ្ឋបាលជលផលស្រុកបាកាន បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចបឹងទន្លេសាប ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ដោយរុះរើក្បាលបរចំនួន ០៤, របាំងស្បៃមុងប្រវែង ២,២០០ម៉ែត្រ, បង្គោលចំរ៉ឹង ១,៨០០ដើម ចំណែកម្ចាស់គេចខ្លួនបាត់។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ បំផ្លាញចោលនៅហ្នឹងកន្លែង។