ព្រះវិហារ៖ ក្រោយពីបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងកងពលធំអន្តរាគមន៍លេខ៣ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ជាបន្តបន្ទាប់មាន ៖ ១. ឈ្មោះ ជិន រដ្ឋា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ២. ឈ្មោះ ឌី ធារុន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងដកហូតបានវត្ថុតាងមាន ៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង និងសម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។ ក្រោយពីការឃាត់ខ្លួន និងសាកសួរជនសង្ស័យទាំងពីរខាងលើរួច កម្លាំងជំនាញ បានបន្តនីតិវិធីស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបានអ្នកមកទិញថ្នាំញៀនពីឈ្មោះ ជិន រដ្ធា ចំនួន ០៦នាក់ទៀតមាន ៖
១. ឈ្មោះ រឿន ពៅ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់បន្លែ ២. ឈ្មោះ ទៀប សុធារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរធ្វើស្រែ
៣. ឈ្មោះ ផន អ៉ិ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរធ្វើស្រែ អ្នកទាំង០៣រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត
៤. ឈ្មោះ ម៉ៅ ភារិន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត,
៥. ឈ្មោះ មាន បាន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិរុងរឿង០១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត
៦. ឈ្មោះ សួរ រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរជាងសិប្បកម្ម រស់នៅភូមិរុងរឿង០១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្តតាមនីតិវិធី។