សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តដំណើរការវគ្គអប់រំនយោបាយចិត្តសាស្ត្រ ឆមាសទី២ ដែលធ្វើបទឧទ្ទេសនាមដោយលោក វរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលផែនអប់រំបណ្តុះបណ្តាល និងហ្វឹកហ្វឺន ដែលមាននាយទាហាន នាយទាហានរងនៃ កងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមចំនួន១៨២នាក់។