ព្រៃវែង៖ នៅវេលាម៉ោង ២១ និង ១៦នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍ សហការជាមួយមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់មានឈ្មោះ ឈិត ថេង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិ០៤ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិ-ឃុំខាងលើ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ០៥កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារសម្រាប់ជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។