បាត់ដំបង៖ ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយឯក អ៊ឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២,០០០,០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ទោ រី សារីម មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត។