រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូយ៉ាដាវ បានអញ្ជើញចុះត្រួតពិនិត្យរថយន្តចំនួន ០២គ្រឿង នៅចំណុចភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី តាមបណ្តោយផ្លូវជាតិលេខ៧៨អា ពាក់ព័ន្ធនឹងករណីលួចបង្កប់ឈើប្រណិត ជាមួយនឹងស៊ីម៉ង់ត៍ ដឹកជញ្ជូនតាមរថយន្ត ក្នុងរូបភាពបន្លំ ចូលតាមច្រកទ្វារព្រំដែន។
បច្ចប្បន្នវត្ថុតាងឈើ និងរថយន្ត ត្រូវបានកម្លាំងចំម្រុះ រឹបអូសយកមកប្រគល់ជូនខាងជំនាញរដ្ឋបាលព្រៃឈើស្រុកបរកែវ ចាត់ការតាមនីតិវិធី។