You are currently viewing លោកអនុសេនីយ៍ត្រី ឡេង ចិន្តា ទទួលអំណោយមូលនិធិមហាគ្រួសារអាវុធហត្ថ ខេត្តកណ្តាល

លោកអនុសេនីយ៍ត្រី ឡេង ចិន្តា ទទួលអំណោយមូលនិធិមហាគ្រួសារអាវុធហត្ថ ខេត្តកណ្តាល

កណ្តាល៖ ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៨៥៥,០០០រៀល និងសម្ភារមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ត្រី ឡេង ចិន្តា សមាជិកកងអន្តរាគមន៍ ដែលកំពុងសម្រាកព្យាបាលវះពោះវៀនដុះខ្នែង នៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩)។
ក្រោយពីទទួលបានអំណោយរួចមកនោះ គ្រួសារលោកអនុសេនីយ៍ត្រី បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងមហាគ្រួសារកងរាជអាវុធហត្ថ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។