តាកែវ៖ នៅវេលាម៉ោង ១៣ និង ៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយ ស្ថិតនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់មាន៖
១. ឈ្មោះ សាក់ ភារិន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ អឿង ភក្ត្រា ភេទប្រុស អាយុ ២១ឆ្នាំ
៣. ឈ្មោះ ហ៊ន មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
៤. ឈ្មោះ សង សំអុល ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមសថ្លាម៉ាទឹកកកចំនួន ៤កញ្ចប់, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។