កណ្តាល៖ ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលកសាងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារត្រួតពិនិត្យផ្ទៀងផ្ទាត់ការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថខេត្ត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងអាវុធហត្ថខេត្តក្រុង-ស្រុកជាច្រើនរូបទៀត។