ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ។ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្រសួងការពារជាតិឆ្នាំ២០១៦ -២០២០។ ក្រោមអធិបតីភាពលោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការងមេបញ្ជការរងតាមបណ្តារាជធានី ខេត្ត កងទ័ពជើងទឹក ជើងកោគ និងកងទ័ពអាកាស ព្រមទាំងលោកជំទាវ លោក លោកស្រី នាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត៕