You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេច ការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ

ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការ លើការងារតាមផែន និងជំនាញនីមួយៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី/វរសេនីយ៍ ជាមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងលោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នៃកងរាជអាវុធហត្ថខេត្ត ចូលរួមជាច្រើននាក់ផងដែរ។
នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រគល់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់នាយអាវុធហត្ថខេត្ត ចំនួន ០២រូប (អាវុធហត្ថនារី ០១រូប) ដែលបច្ចុប្បន្នកូន និងម្តាយបង្កើត កំពុងមានជំងឺជាទម្ងន់ និងបានប្រគល់កុំព្យូរឡេបថប ចំនួន ២០គ្រឿង ដល់បណ្តាមន្ទីរ ការិយាល័យ នាយរដ្ឋបាលសរុប និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ទាំង៣ សម្រាប់យកទៅប្រើប្រាស់លើការងាររដ្ឋបាលទូទៅ ក្នុងអង្គភាព៕