You are currently viewing លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារពិធីសម្ភាធវិមាននយោបាយឈ្នះ ឈ្នះ

លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារពិធីសម្ភាធវិមាននយោបាយឈ្នះ ឈ្នះ

ព្រៃវែង៖ ព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ ធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហ៊ុយ វុទ្ធា មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីសម្ភាធវិមាននយោបាយឈ្នះ ឈ្នះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកមួយចំនួនទៀត។