You are currently viewing លោកវរសេនីយ៍ត្រី សុខ មិន ត្រួតពិនិត្យការសាងសង់អគារស្នាក់នៅ ដែលសម្រេចបានប្រមាណ ៥០ភាគរយ

លោកវរសេនីយ៍ត្រី សុខ មិន ត្រួតពិនិត្យការសាងសង់អគារស្នាក់នៅ ដែលសម្រេចបានប្រមាណ ៥០ភាគរយ

រតនគិរី៖ ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ខេត្តរតនគិរី លោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការស្រុក បានដឹកនាំកម្លាំង អញ្ជើញចុះត្រួតពិនិត្យការសាងសង់អគារស្នាក់នៅ ដែលទើបនឹងកសាងបាន ៥០ភាគរយ ក្នុងនោះដែរលោកវរសេនីយ៍ ក៏បន្តការខិតខំប្រឹងប្រែង និងដឹកនាំអង្គភាពចូលរួមការថែរក្សានូវយុទ្ធោបកណ៍កងរាជអាវុធហត្ថ ដែលលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបំពាក់ជូនដល់អង្គភាពផងដែរ។