You are currently viewing លោកវរសេនីយ៍ត្រី សុខ មិន ដឹកបញ្ជូនស្រ្តីម្នាក់ ដែលមានជំងឺស្លេកស្លាំង ទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ

លោកវរសេនីយ៍ត្រី សុខ មិន ដឹកបញ្ជូនស្រ្តីម្នាក់ ដែលមានជំងឺស្លេកស្លាំង ទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ

រតនគិរី៖ ដោយមានការស្នើសុំពីប្រធានមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ កាលពីថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការស្រុក បានដឹកបញ្ជូនស្រ្តីម្នាក់ ដែលមានជំងឺស្លេកស្លាំង ទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ដើម្បីធ្វើការពិនិត្យ និងដឹកបន្តទៅកាន់មណ្ឌលសុខភាពស្រុកបរកែវ។
ស្រ្តីខាងលើមានឈ្មោះ សល់ ដែក ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្នភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ។