You are currently viewing ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុប្រចាំខែធ្នូ

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បើកកិច្ចប្រជុំ ត្រួតពិនិត្យការងាជំនាញហិរញ្ញវត្ថុប្រចាំខែធ្នូ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុ ប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅការងារខែមករា ឆ្នាំ២០១៩ ។ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនី ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការបើកប្រាក់បៀវត្សន៍ដល់ដៃនាយ និងពលអាវុធហត្ថគ្រប់រូប ហាមបើកប្រាក់បៀវត្សរ៍ជាកញ្ចប់ ធ្វើឱ្យបាត់ការចុះហត្ថលេខារបស់បុគ្គលទទួលប្រាក់ម្នាក់ៗ, ត្រូវមានចុះហត្ថលេខាទទួលប្រាក់ ហាមបើកក្រៅបន្ទាយ, ហាមចងការលុយនៅតាមអង្គភាព, ហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់, ហាមកាត់ប្រាក់បៀវត្សរ៍ទោះក្នុងប្រការណាកដោយ, ត្រូវកត់ចំលងបញ្ជីស្នាមជាប្រចាំ, រក្សាឯកសារដែលមានការពាក់ព័ន្ធឱ្យបានគង់វង្ស, មានសីលធម៌ល្អក្នុងការនិយាយស្តី,​ប្រកាន់ខ្ជាប់លាក់ការណ៍ហិរញ្ញវត្ថុ និងមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ។