ភ្នំពេញ: រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជា្កការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន៍ មេបញ្ជា្កការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតី ក្នុងពិធីប្រទានភ្លើង សព វរសេនីយ៍ត្រី ទៀន ករុណ និងមានការចូលរួមពីសណាក់ លោក វរសេនីយ៍ មេបញ្ជាការរង នាយ នាយរង ពលអាវុហត្ថ និងប្រជាពលរដ្ឋ ជាច្រើនរូបទៀត។ សពលោក វរសេនីយ៍ត្រី ទៀន ករុណា នាយរងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីជីវិត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ក្នុងបេសកកម្មបង្ក្រាប ជនឧក្រិដ្ឋគ្រឿងញៀន។
យើងខ្ងុំទាំងអស់ជានាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ សូមចូលរួម មរណ:ទុក្ខដ៏ក្រៀមក្រំ សោកស្តាយ អាឡោះអាល័យ ជាមួយគ្រួសារសពលោក វរសេនីយ៍ត្រី ទៀន ករុណា នាយរងការិយាល័យ បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ស្នាដៃដែល ប្រកបដោយមោទនភាព វិរ:ភាព ឧត្តមគតិ ដែលលោកបានបំពេញភារ:កិច្ចប្រើជាតិ សាសនា ព្រះមហាក្សត្រ អស់មួយជីវិត រហូតដល់តំណាក់កាលចុងក្រោយ យើងខ្ងុំទាំងអស់ជានាយ នាយរង និងពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ និងចងចាំអស់មួយជីវិត។ សូមវត្ថុស័ក្តសិទ្ធក្នុងលោក សូមជួយដឹកនាំបញ្ជូនដួងវិញ្ញាណក្ខន្តរបស់លោក ទៀន ករុណា ដល់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។