You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ខែមករា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថខែធ្នូ ឆ្នាំ២០១៨ និងទិសដៅការងារខែមករា ឆ្នាំ២០១៩។
-ផ្សព្វផ្សាយនូវសេចក្តីថ្លៃការណ៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លេខ ១៨/០១៨នពរ ។
-ផ្សព្វផ្សាយផែនការលេខ ៦៩/២០១៨ផក របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ស្តីពីផែនការការពារសន្តិសុខ សុវត្ថិភាព ពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
-ផ្សព្វផ្សាយផែនការលេខ ៧០/២០១៨ផក របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ស្តីពីផែនការឧបសម្ព័ន្ធ កម្លាំងត្រៀមអន្តរាគមន៍ ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ (ថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨)
-ត្រួតពិនិត្យផែនការណ៍ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់វេទិការ អាស៊ី-ប៉ាស៊ីហ្វិក។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៤រោច ខែមិគសិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងសាលារទាំងពីរ នាយការិយាល័យ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។