រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ នាង សុជីវី ប្រធានអនុគណៈកម្មការទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអនុគណៈកម្មាធិការទី២ អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានចុះធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី។