ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បី ផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋដែលនឹងមកចូលលេងកម្សាន្ត រយៈពេល ៣យប់៣ថ្ងៃ ក្នុងមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងដោយម៉ឹងម៉ាត់ ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ គឺធ្វើយ៉ាងណាត្រូវសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋដែលនឹងមកចូលរួម ដើរលេងកម្សាន្ត ឲ្យបានហ្មត់ចត់បំផុត៕