You are currently viewing លោកវរសេនីយ៍ឯក ប្រាក់ ចន្ថា អញ្ជើញចុះសួរសុខទុក្ខ នាយអាវុធហត្ថទើបសម្រាលកូន

លោកវរសេនីយ៍ឯក ប្រាក់ ចន្ថា អញ្ជើញចុះសួរសុខទុក្ខ នាយអាវុធហត្ថទើបសម្រាលកូន

កែប៖ ដោយមានការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់នាយ នាយរងអាវុធហត្ថ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ប្រាក់ ចន្ថា មេបញ្ជាការរង តំណាង លោកឧត្តសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប បានដឹកនាំនាយអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ ជាមួយលោកស្រី  អនុសេនីយ៍ទោ ហៃ  គឹមស៊ន ជំនួយការមន្ទីរយុត្តិធម៌ ដែលបានសំរាលកូន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០១៨ ។

ក្នុងឱកាសនេះដែរលោក មេបញ្ជាការរង បានផ្តាំផ្ញើឱ្យខិតខំថែរទាំសុខភាព សុខភាពកូន ក្នុងការសួរសុខទុក្ខនេះដែរលោកមេបញ្ជាការរងបាននាំយកសម្ភារ និង​ថវិកាមួយចំនួនរបស់លោក ឧត្តមសេនីយ៍មេបញ្ជាការមកប្រគល់ជូនមានទឹកផ្លែឈើ, ទឹកដោះគោឆៅ និងថវិកា ២០០,០០០ រៀលផងដែរ។