ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ុង សំខាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីត្រួតពិនិត្យចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នៅសាលាកងរាជអាវុធហត្ថកំបូល ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារកងរាជអាវុធហ្ថលើផ្ទៃប្រទេស ជាប្រធានអនុគណៈកម្មការទី៣ រួមទាំងក្រុមការងារ និងលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលរួមទាំងក្រុម
ការងារ បានធ្វើការត្រួតពិនិត្យទ័ព-កូននិងយុទ្ធោបករណ៍សាលាកងរាជអាវុធហត្ថកំបូលចាប់ពីថ្ងៃទី២៨ – ៣០ ខែធ្នូ ឆ្នាំ២០១៨ ។ នៅក្នុងពិធីត្រួតពិនិត្យទ័ព-កូន និងយុទ្ធោបករណ៍នេះ មានការចូលរួមពីសំណាក់នាយនាយរង និងពលទាហាននៃសាលាកងរាជអាវុធហត្ថកំបូល និងកងវរអន្តរាគមន៍ពិសេសនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេសផងដែរ។