រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន១២លើក ក្នុងនោះយប់ចំនួន០៣លើក បណ្តាលឲ្យមនុស្សស្លាប់០៧នាក់ រងរបួសធ្ងន់០៧នាក់ (ស្រី០១នាក់) និងរបួសស្រាល០៧នាក់(ប្រុស) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប២០គ្រឿង រួមមានម៉ូតូ១០គ្រឿង, រថយន្តធុនតូច៤គ្រឿង រថយន្តធុនធំ៣គ្រឿង និងគោយន្ត៣គ្រឿង ។
ប្រភពព័ត៌មានបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន មិនគោរពសិទ្ធិ០១លើក (ស្លាប់០១នាក់), ល្មើសល្បឿន០៥លើក (ស្លាប់០៤នាក់), មិនប្រកាន់ស្តាំ០៣លើក (ស្លាប់០២នាក់), បត់គ្រោះថ្នាក់០១លើក, ស្រវឹង០២លើក ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ០៧លើក, ផ្លូវខេត្ត-ក្រុង០៣លើក, ផ្លូវលំ០២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ៣លើក, រថយន្តធុនតូច៤គ្រឿង, រថយន្តធុនធំ២គ្រឿង, គោយន្ត៣គ្រឿង ។
យោងតាមរបាយការណ៍ដែលGRK News បានឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន កំពត០២លើក ស្លាប់០៣នាក់, ពោធិ៍សាត់០២លើក ស្លាប់០២នាក់ របួស០១នាក់, ក្រចេះ០១លើក ស្លាប់០១នាក់, ភ្នំពេញ០១លើក ស្លាប់០១នាក់, កោះកុង០២លើក របួស០៤នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស៤,៣៣២គ្រឿង, អប់រំ១,៩៥២ គ្រឿង, ពិន័យ២,៣៨០គ្រឿង ៕