You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន ដឹកនាំធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ទោ ជួន ជឿន ដឹកនាំធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍

កោះកុង៖ ថ្ងៃអាទិត្យ ៨រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស និងជាប្រធានអនុគណៈកម្មការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ។