រតនគិរី៖ យោងតាមការស្នើរសុំរបស់ប្រធានមណ្ឌលសុខាភិបាលស្រុកអូរយ៉ាដាវ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នាថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកអនុសេនីយ៍ឯក សេង កុសល មេបញ្ជាការរង បានចុះជួយសង្គ្រោះស្ត្រីមានផ្ទៃពោះដែលនឹងឆ្លងទន្លេម្នាក់ ឈ្មោះ សល់ ម្យិច ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចប្បន្នភូមិតេនសុះ ឃុំយ៉ាទង់ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បញ្ជូនទៅកាន់មណ្ឌលសុខភាពស្រុកបរកែវ។