ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នៅស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ពិធីនេះឋិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ និងជាប្រធានអនុគណៈកម្មការទី៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានវត្តមានអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងកា រស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ សហការជាមួយអនុគណៈកម្មាធិការទី៣ ផ្នែកការិយាល័យបុគ្គលិក និងទីចាត់ការបច្ចេកទេស អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមការងារ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕