You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំ ប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ

ឧត្តមសេនីយ៍ត្រី នុត នន្ទ ដឹកនាំ ប្រតិភូកងរាជអាវុធហត្ថ អញ្ជើញគោរពវិញ្ញាណក្ខន្ធ

ស្វាយរៀង៖ រសៀលថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមករាឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក វរសេនីយ៍ឯក ម៉ែន សំអឿន មេបញ្ជាការង កងរាជអាវុធហត្ថខេត្ត ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១៥និង ១០នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិច្រកស្វាយ ឃុំស្តៅកោង ស្រុកបាភ្នុំ ខេត្តព្រៃវែង និងក្នុងនោះដែរលោ ឧត្តមសេនីយ៍ បាននាំយកថវិការមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន១៧.១៩៥.០០០រៀល ប្រគាល់ជូនគ្រួសារសពផងដែរ។