(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីប្រកាស ឱ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្ន បន្ថែមទៀត ដើម្បីការពារជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិរបស់ខ្លួន ចេញពីគ្រោះថ្នាក់ ដែលបណ្ដាលមកពីបាតុភូតភ្លៀង ផ្គរ រន្ទះ ជាពិសេសខ្យល់កន្រ្តាក់ ដោយសារពេលកន្លងទៅគ្រោះថ្នាក់នេះ តែងតែកើតមានជារើយៗ។
តាមសេចក្ដីប្រកាស របស់ក្រសួងធនធានទឹក ដែល GRK News ទើបទទួលបានឱ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់លាយឡំជាមួយខ្យល់ បានគ្របដណ្តប់លើខេត្តមួយចំនួនរួមមាន៖ ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង កំពង់ចាម និងបន្តធ្លាក់លើខេត្ត ផ្សេងទៀត។
សូមក្រើនរំលឹក ដល់បងប្អូនដែលនៅតាមបណ្តាខេត្តដូចរៀបរាប់ខាងលើក សូមមេត្តាបង្កើន ការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្ថិភាព។