You are currently viewing ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញអធិបតីក្នុងពិធីត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូននិងយុទ្ធោបករណ៍

ឧត្តមសេនីយ៍ឯក ខឹម សន អញ្ជើញអធិបតីក្នុងពិធីត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូននិងយុទ្ធោបករណ៍

ភ្នំពេញ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋានជាប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន និង លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភ័ស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងក្រុមការងារនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕