You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន ដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ បូកសរុបលទ្ធផលការងារការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

ឧត្តមសេនីយ៍ទោ ជួន ជឿន ដឹកនាំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ បូកសរុបលទ្ធផលការងារការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន

ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សា និងវាយតម្លៃ បូកសរុបលទ្ធផលការងារការធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ រយៈពេលចំនួន ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១-០៣ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស និងជាប្រធានអនុគណៈកម្មការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋាន សម្ភារៈបច្ចេកទេស និងជាប្រធានអនុគណៈកម្មការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងលោក ឧត្តមសេនីយ៍ទោ ហ៊ឹម ភីរិន្ទ នាយករងទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន បានសម្តែងអារម្មណ៍សប្បាយរីករាយ កក់ក្តៅជាទីបំផុត ដែលបានចុះមកធ្វើការសហការរួមគ្នាជាមួយបញ្ជាកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ និងបានកោតសរសើរ វាយតម្លៃខ្ពស់ ក្នុងកិច្ចសហការបានយ៉ាងល្អ រួមទាំងការទទួលបដិសណ្ឋាកិច្ចយ៉ាងយកចិត្តទុកដាក់ មកលើក្រុមការងារចម្រុះរបស់អនុគណៈកម្មាការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអនុគណៈកម្មាការទី២ អគ្គបញ្ជាការដ្ឋាន ដែលពេលនេះបានបញ្ចប់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ៕