You are currently viewing លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព កូននិងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព កូននិងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋានយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីធ្វើបច្ចុប្បន្នភាពចំនួនទ័ព កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ។ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភ័ស្តុភារនិងជាប្រធានអនុគណៈកម្មការទី៣និងឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ និងសហការជាមួយអនុគណៈកម្មាធិការទី៣ផ្នែកការិយាល័យបុគ្គលិក និងទីចាត់ការបច្ចេកទេសអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទព្រមទាំងក្រុមការងារ នាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕