You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នូវសេចក្តីណែនាំ ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

ឧត្តមសេនីយ៍ត្រី គឹម រស្មី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នូវសេចក្តីណែនាំ ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

រតនគិរី៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់នូវសេចក្តីណែនាំ ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត លើការងារតាមផែន និងជំនាញនីមួយៗ របស់កងរាជអាវុធហត្ថ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង និងជានាយសេនាធិការ លោកឧត្តមសេនីយ៍ ជាមេបញ្ជាការរងទទួលការងារជំនាញ លោកវរសេនីយ៍ ជាមេបញ្ជាការរងទទួលការងារជំនាញផ្សេងៗជាច្រើនរូបទៀត។