You are currently viewing កម្លាំងអាវុធហត្ថ សហការបង្ក្រាបឈ្មួញដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាត

កម្លាំងអាវុធហត្ថ សហការបង្ក្រាបឈ្មួញដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាត

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ដឹកនាំដោយលោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាន់ សុខឿន ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថ បានចុះបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ នៅចំណុចភូមិក្សេត្របុរី ឃុំសន្ទ្រែ ស្រុក ភ្នំក្រវាញ ដោយឃាត់បានរថយន្តម៉ាករ៉េវចំនួន ០២គ្រឿង ដឹកឈើប្រភេទ(រាជកុល)ចំនួន ១១កំណាត់ និងជនសង្ស័យចំនួន ០៤នាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ ចាត់ការតាមនីតិវិធី៕