ព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ នៅការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលេីផ្ទៃប្រទេស លោក វរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យជំនួយធម៌ និងសង្រ្គោះគ្រោះមហន្តរាយ សេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្ត តួនាទី ភារកិច្ចជំនាញ និងផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំនាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំកងរាជអាវុធហត្ថលើកិច្ចការជំនាញ ក្រោមពាក្យស្លោក រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងអាវុធហត្ថក្នុងការិយាល័យជំនួយមនុស្សធម៌ និងសង្រ្គោះគ្រោះមហន្តរាយ ជាច្រើនរូបផងដែរ។