ព្រះសីហនុ៖ វេលាម៉ោង១៥ និង ០០ ថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩ នាទីរសៀល មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជូនខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងបង្ក្រាបបានកាលពីម៉ោង ២៣:៣៧នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ជនសង្ស័យទាំងពីរនាក់រួមមាន៖
១.ឈ្មោះ បុត ផល្លី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្រុកកំណើតភូមិកំពង់ក្ដី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បច្នុប្បន្នភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។
២.ឈ្មោះ លាង ជ័យ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្រុកកំណើតភូមិឡឹក ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្នុប្បន្នភូមិ០១ សង្កាត់០១ ក្រុង-ខេត្តព្រះសីហនុ។
វត្ថុតាំងមានម្សៅក្រាមសថ្លាចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង និងម៉ូតូចំនួន ០២គ្រឿង។