កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកការដ្ឋានសាងសង់អគារផ្ទះភ្ញៀវ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកងអនុសេនាធំចល័ត ។