You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច

បន្ទាយមានជ័យ៖ ថ្ងៃអង្គារ ០៣កើត ខែបុស្ស ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច ការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើ គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ត្រូវរៀបចំផែនការ ត្រៀមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជាប់ជានិច្ច និងត្រូវផ្សព្វផ្សាយបន្តដល់កងកម្លាំងក្រោមឱវាទ នូវរាល់ខ្លឹមសារដែលបានផ្សព្វផ្សាយក្នុងអង្គប្រជុំនាថ្ងៃនេះផងដែរ ។