You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធខេត្តព្រៃវែង និងដោយមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ០៧ និង៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ជាបន្តបន្ទាប់ នៅកន្លែងផ្សេងៗគ្នា រួមមាន៖
១. ឈ្មោះ ស៊ុម សារ៉េន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
២. ឈ្មោះ ង្វៀង ម៉ិនយឿង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ
៣. ឈ្មោះ ភិន វ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបីនាក់រស់នៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់, ថ្នាំញៀនប្រភេទ WY ០២គ្រាប់, ម៉ូតូចំនួន ០២គ្រឿង, ទូរស័ព្ទ ០២គ្រឿង, កន្ត្រៃ ០១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវីធី។