ឧត្តរមានជ័យ៖ ព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវ ជួយមេបញ្ជាការកងរាជអាវុធហត្ថ លើការងារតាមផែន និងជំនាញនីមួយៗ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ និងប្រធានមន្ទីរ។