កណ្តាល៖ ថ្ងៃព្រឹកអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ជួរ មេបញ្ជាការរងខេត្តជាច្រើនរូបផងដែរ។