You are currently viewing ឧត្តមសេនីយ៍ទោ គួច ថារី អញ្ជើញអធិបតីក្នុងពិធីត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និង យុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ គួច ថារី អញ្ជើញអធិបតីក្នុងពិធីត្រួតពិនិត្យ ការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និង យុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករង ទីចាត់ការបុគ្គលិក ជាប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភ័ស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី ផាវ ស៊ីផុន មេបញ្ជាការដ្ឋានរដ្ឋបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងក្រុមការងារ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕