You are currently viewing កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយដឹកបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពស្រុកបរកែវ

កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកអូរយ៉ាដាវ ជួយដឹកបញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពស្រុកបរកែវ

រតនគិរី៖ តាមរស្នើសុំពីប្រធានមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ មិន មេបញ្ជាការមូលដ្ឋានស្រុក បានដឹកនាំកម្លាំង ជួយដឹកបញ្ជូនស្ត្រីមានផ្ទៃពោះឈឺពោះឆ្លងទន្លេ យកទៅកាន់មណ្ឌលសុខភាពស្រុកបរកែវ។
ស្រ្តីមានផ្ទៃពោះឈ្មោះ ពួន ភៀង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិភ្នង មានទីលំនៅតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។