You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍

ឧត្តមសេនីយ៍ទោ ស សំបូរធន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី១ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្ត នាយករងសាលាទាំងពីរ នាយការិយាល័យជំនាញ មេបញ្ជាការកងវរអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕