You are currently viewing ឧត្តមសេនីយ៍ត្រី គឹម ដូរ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នាយអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី គឹម ដូរ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ នាយអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ ២០១៩ លោក ឧត្តមសេនីយ៍ត្រី គឹម ដូរ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការី បាននាំយកថវិការបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ជូនលោក អនុសេនីយ៍ឯក ប៉ិ ប៊ុនចុង ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ ដែលមានជំងឺទឹកនោមផ្អែម និងរលាកសួត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពរពីរ ខេត្តបាត់ដំបង ។ អំណោយរួមមាន ៖ ថវិកា ៦,០០០,០០០រៀល និងគ្រឿងឧបភោគ-បរិភោគ មួយចំនួនទៀត និងត្រៀមថវិកាចំនួន ៦,០០០,០០០រៀលទៀត សម្រាប់ថ្លៃព្យាបាលជំងឺលោកអនុសេនីយ៍ឯកផងដែរ។