You are currently viewing ឧត្តមសេនីយ៍ទោ គួច ថារី អញ្ជើញត្រួតពិនិត្យការងារ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូននិង យុទ្ធោបករណ៍

ឧត្តមសេនីយ៍ទោ គួច ថារី អញ្ជើញត្រួតពិនិត្យការងារ ធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូននិង យុទ្ធោបករណ៍

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ នៅខុទ្ទការល័យកងរាជអាវុធហត្ថ។ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក ជាប្រធានអនុគណៈកម្មការទី២ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភ័ស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី ហូ សំបូរ នាយរងខុទ្ទការល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងក្រុមការងារ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕