ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នេះ កម្លាំងកងអនុសេនាធំចល័ត ដែលត្រូវបានបញ្ជូនពីមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជម្រាយ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានបង្ហាញមុខ និងចូលរួមក្នុងកិច្ចប្រជុំទទួលការណែនាំ លើការងារជំនាញក្រោមអធិបតីភាព លោក វរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុមន្ទីរ និងនាយការិយាល័យចំណុះជាច្រើនរូបទៀតផងដែរ៕