ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង ទទួលផែនការងារទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការសរសេរតួនាទីភារកិច្ច ការិយាល័យផ្នែកជំនាញ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរង និងនាយការិយាល័យជំនាញ កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។