You are currently viewing ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ដឹកនាំការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ដឹកនាំការងារធ្វើបច្ចុប្បន្នភាពចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីធ្វើបច្ចុប្បន្នភាព ចំនួនទ័ព-កូន និងយុទ្ធោបករណ៍កងរាជអាវុធហត្ថ នៅកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភ័ស្តុភារ និងជាប្រធានអនុគណៈកម្មការទី៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ខឹម ពេជ្រ មេបញ្ជាការ កងអន្តរាគមន៍កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងអនុគណៈកម្មាធិការទី៣ ផ្នែកការិយាល័យបុគ្គលិក និងទីចាត់ការបច្ចេកទេស អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ព្រមទាំងក្រុមការងារច្រើនរូបទៀត៕