មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងសំណេះសំណាលជាមួយកម្លាំងកងអនុសេនាធំលេខ៦ដែលបានបញ្ចប់បេសកម្មនៅខេត្តស្វាយរៀង

ស្វាយរៀង៖
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៏ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញចូលរួមសំណេះសំណាលនិងផ្ដាំផ្ញើដល់កម្លាំងកងអនុសេនាធំចលត័លេខ៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានបញ្ចប់ភារកិច្ច ក្នុងការបំពេញបេសកកម្មបំពេញនៅក្នុងខេត្តស្វាយរៀងកន្លងទៅប្រកបដោយជោគជយ័ ។ លោក ឧត្តមសេនីយ៏ មេបញ្ជាការ ក៏បានសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែង បំពេញកិច្ចការងាររបស់អស់លោកនាយនិងពលទាហាន នៃកងអនុសេនាធំចល័តលេខ៦ ដែលបានអនុវត្តការងារបានល្អប្រសើរក្នុងភារកិច្ចរបស់ខ្លួន ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ សូមឲ្យបន្តប្រពៃណីដ៏ល្អនេះទៀត ទោះបីទៅបំពេញភារកិច្ចនៅទីណា ក៏ជាការបម្រើជាតិ និងប្រជាជនដូចគ្នា ។ក្នុងឱកាសនេះលោក ឧត្តមសេនីយ៏ត្រី សែ វុទ្ធី ក៏បានលើកទឹកចិត្ដដល់នាយនិងពលអាវុធហត្ថ ឧបត្ថម្ភជាថវិកាក្នុងម្នាក់ៗទទួលបាន៥០.០០០រៀល លោកមេបញ្ជាការរងគចំនួន៣នាក់ក្នុងម្នាក់ៗទទួលបាន៣០០.០០០រៀល មេបញ្ជាការគ៤០០.០០០រៀលនិងស្រាបៀរ១៥កេះទៀតផងដែរ ។